គោលការណ៌ណែនាំស្តីពីការធានាគុណភាពសម្រាប់ការផ្សព្វផ្សាយកសិកម្ម ត្រូវបានរៀបចំសេចក្តីពង្រាង ដោយទីប្រឹក្សាជាតិរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ត្រូវបានលើកយកមកពិភាក្សាជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងៗ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងសិិក្ខាសាលានេះ។

គោលការណ៍ណែនាំស្តីពីការធានាគុណភាពការផ្សព្វផ្សាយកសិកម្ម គ្របដណ្តប់លើ ៤ ចំណុចសំខាន់ៗ រួមមាន៖

១. ការធានាគុណភាពសម្រាប់ឯកសារ និងសម្ភារៈផ្សព្វផ្សាយកសិកម្ម

២. ការធានាគុណភាពសម្រាប់អ្នកផ្តល់សេវាផ្សព្វផ្សាយកសិកម្ម

៣. ការធានាគុណភាពសម្រាប់ការវាយតម្លៃតម្រូវការរបស់កសិករ

៤. ការធានាគុណភាពសម្រាប់វិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម

សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ក្រោមអធិបតី លោកបណ្ឌិត ម៉ាក់ សឿន ប្រធានកម្មវិធី​នៃសមាសភាពទី ២ នៃកម្មវិធី  ASPIRE និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម។

អ្នកចូលរួមសិក្ខាសាលាមានចំនួនជាង ៣០ នាក់។ ការពិភាក្សាពេញអង្គ និងពិភាក្សាជាក្រុម ត្រូវបានធ្វើឡើង ដើម្បីពិភាក្សា និងប្រមូលធាតុចូលពីអ្នកចូលរួម។ តាមរយៈសិក្ខាសាលានេះ ធាតុចូលជាច្រើនត្រូវបានប្រមូល សម្រាប់ធ្វើការកែលម្អគោលការណ៍ណែនាំស្តីពីការធានាគុណភាពការផ្សព្វផ្សាយកសិកម្ម។

Validation workshop on Quality assurance for agricultural extension

Drafted guideline on quality assurance of agricultural extension prepared by national consultant of Department of Agricultural Extension of General Directorate of Agriculture was discussed with key stakeholders at national and sub-national level. The guideline covers 4 key important aspects:

  1. Quality assurance for agricultural extension materials
  2. Quality assurance for agricultural service providers
  3. Quality assurance for Farmer Need Assessment
  4. Quality assurance for agricultural extension methodologies

The workshop was organized at Tonle Bassac 2 Restaurant in Phnom Penh and chaired by Dr. Mak Soeun, program manager of Component 2 of ASPIRE program as well as Deputy Director General of Agricultural Directorate of Agriculture (GDA).

More than 30 participants attended the workshop. Plenary discussion and group work were conducted to discuss and collect inputs from the participants. Useful inputs were collected from the workshop for improving and finalizing the guideline.