សិក្ខាសាលាដើម្បីផ្តល់សុពលភាព យុទ្ធសាស្ត្រធនធានមនុស្សសម្រាប់ការផ្សព្វផ្សាយកសិកម្ម នៅក្នុងប្រទេសកម្ពុជា ត្រូវបានរៀបចំឡើង រយៈពេល ១ ថ្ងៃ នៅថ្ងៃទី ១៦​ ខែតុលា ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេសាក ២ រាជធានីភ្នំពេញ។ គោលបំណងនៃសិក្ខាសាលាគឺប្រមូលមតិត្រឡប់ ឬធាតចូលពីអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីបញ្ចប់ឯកសារយុទ្ធសាស្ត្រដែលបានពង្រាងដោយ ទីប្រឹក្សាអន្តរជាតិ។

ជាបឋម ការវិភាគពីភាពខ្លាំង ភាពខ្សោយ កត្តាគំរាមកំហែង និងឱកាស នៃការផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ត្រូវបានធ្វើការវិភាគដោយអ្នកចូលរួម។ នៅពេលរសៀល សិក្ខាសាលាធ្វើការពិភាក្សាពីគំរូផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយកសិកម្ម។

លទ្ធផលនៃសិក្ខាសាលា​គឺធាតុចូលសម្រាប់ទីប្រឹក្សាអន្តរជាតិធ្វើការកែលម្អនិងសរសេរបញ្ចប់យុទ្ធសាស្ត្រធនធានមនុស្សសម្រាប់ការផ្សព្វផ្សាយកសិកម្មនៅកម្ពុជា។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ការផ្សព្វផ្សាយកសិកម្ម នឹងត្រូវដាក់ជូនគណៈកម្មាធិការប្រឹឹក្សាយោបល់សម្រាប់ការផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការពិនិត្យ និងសម្រេច។

Human resource development strategy for agricultural extension in Cambodia

A one-day validation workshop on human resource development strategy guideline for agricultural extension in Cambodia was held on 16 October 2017 at Tonle Basac 2 Restaurant in Phnom Penh. The purpose was to collect feedback or inputs from relevant stakeholders for finalizing the strategy that has been drafted by an international consultant.

First of all, SWOT analysis of agricultural extension in Cambodia was conducted by participants, which covered strength, weakness, opportunity and threat of agricultural extension system in Cambodia.  In afternoon session, the workshop discussed alternative models for extension systems.

Results of the workshop would be used as inputs for the international consultant to finalize the human resource development strategy. It is expected that the strategy will be ready soon for the agricultural extension advisory committee (AEAC) of the Ministry of Agriculture, Forestry and Fisheries to provide final check and approval.